ជជែកគ្នាលេងអំពី Web 4.0

boss 24-Apr-2023 1570
Blog
ជជែកគ្នាលេងអំពី Web 4.0

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាការវិវត្តន៍ របស់ អុីនធឺណិត បានចាប់ផ្តើមពី Web 1.0 រហូតដល់ Web 3.0 និងបានធ្វើឱ្យពិភពលោកទទួលបាននូវគុណសម្បត្តិជាច្រើន មកពីភាពរស់រវើក និងភាពឆ្លាតវៃនៃការវិវត្តន៍នៃការប្រើប្រាស់ អុីនធឺណិត​នោះ។

ប្រសិនបើអ្នកទាំងអស់គ្នាមិនទាន់បានអានអំពី Web 3.0 អាចមើល link នេះបាន​ What is Web 3.0 

យើងកំពុងតែរស់នៅក្នុងក្នុងពិភពនៃ AI និង បច្ចេកវិទ្យា Big Data ដែល ទិន្នន័យ (Data) ដើរតួជាចំណីយ៉ាងសំខាន់បំផុតសម្រាប់ ភាពឌីជីថលនៃគ្រប់វិស័យទាំងអស់។

ទិន្នន័យ នៅក្នុងយុគសម័យនេះ ប្រៀបបានដូចជា សាំងសម្រាប់រថយន្ត។ ទិន្នន័យល្អ ប្រៀបបាននឹងសាំងល្អុ ដែលអាចផ្គត់ផ្គង់រថយន្តទំនើបដំណើរការបានល្អ។ យ៉ាងណាមិញទិន្នន័យដែលមានទំហំធំ ឬច្រើន ហើយល្អ ពិតជាចំណីយ៉ាងសំខាន់សម្រាប់បច្ចេកវិទ្យាដែលទំនើបនិងមានសក្តានុពលខ្ពស់។ 

ឩទាហរណ៍ទៅលើ Social Media ដែលយើងប្រើប្រាស់ គឺ New Feeds របស់គ្រប់អ្នកប្រើប្រាស់ ត្រូវបានបង្ហាញតាមរយៈទិន្នន័យដែលជា Preferences សម្រាប់ផ្តល់ជា New Feeds មកកាន់អ្នកប្រើប្រាស់វិញដូចជាការចុចទៅលើ ផ្ទាំងពាណិជ្ជកម្ម ណាមួយជាដើម និងរួមផ្សំជាមួយអ្វីដែលមិត្តភក្តិរបស់គាត់បានធ្វើការផុស។

ជាក់ស្តែងនៅក្នុង Web 3.0 នេះបានធ្វើឱ្យយើងទទួលបាននូវបទពិសោធន៍ថ្មី ជាច្រើនដែលជាពិសេសគឺការ interact ជាមួយ AI (Artificial Intelligence) ។

ទិន្នន័យជាច្រើនត្រូវបានផ្តល់ទៅឱ្យបច្ចេកវិទ្យា ទាំងនោះ ដែលធ្វើឱ្យប្រព័ន្ធមួយចំនួនមានសក្តានុពលខ្លាំងមែនទែន។

ការវិវត្តន៍នីមួយៗរបស់ អុីនធឺណិត បានធ្វើឱ្យវារឹតតែមាន user-friendly ជាងមុន។
សាកស្រមៃមើលពិភពលោកដែលគ្មាន auto-correct, touchscreen interfaces ឬឩបករណ៍ដែលបញ្ជាដោយសម្លេង និងបច្ចេកវិទ្យាទំនើបដ៏ទៃទៀត យើងនឹងមិនអាចទទួលបាននូវបទពិសោធន៍ល្អៗដូចសព្វថ្ងៃបានទេ។

ឈានមកដល់វិវឌ្ឍនៈភាពនៃ Web 4.0 នេះ នូវមិនទាន់ជាផ្លូវការដូច Web 3.0 នៅឡើយទេ។ ប៉ុន្តែអ្វីដែលក្រុមអ្នកស្រាវជ្រាវភាគច្រើនអះអាងនោះគឺ “​Symbiotic Web”។

គោលបំណងនៃ Web 4.0 គឺចង់សម្រេចការទទួលនូវតម្រូវការរបស់អ្នកប្រើប្រាស់ (fully capture human experiences) ដោយឈរទៅលើផ្នែក SYMBIOTIC WEB ដែលមានន័យថា​ ភាពស៊ីមេទ្រីគ្នា រវាង interaction របស់អ្នកប្រើប្រាស់និង ឩបករណ៍ប្រើប្រាស់ឬ ម៉ាស៊ីន (interaction between human and machine) ឱ្យកាន់តែមានប្រសិទ្ធភាព។

មកដល់ដំណាក់កាលនេះ AI នឹងដើរតួសំខាន់ផងដែរក្នុងការបកប្រែនូវអ្វីដែលយើងបានគិត ដើម្បីបញ្ជាទៅកាន់ Web ឬ Application របស់យើង។ ចំណែកបច្ចេកវិទ្យាធំមួយទៀតដែលគេបានលើកឡើងនោះគឺ Brain-Computer Interfaces (BCIs)។

ក្រៅពីនេះទៀតគឺមានបច្ចេកវិទ្យាផ្សេងៗដូចជា៖ Metaverse, AI និង IOT (Internet of Things)

ហេតុអ្វីបានជាយើងត្រូវការ Web 4.0

ឱកាសដើម្បីផ្លាស់ប្តូរឧស្សាហកម្មទាំងមូលគឺកើតឡើង នៅពេលដែលយើងអាចបង្កើនគំនិតរបស់យើងជាមួយនឹងថាមពលនៃម៉ាស៊ីន។ នេះគឺជាកម្មវិធីមួយចំនួនដែលអាចធ្វើទៅបាននៅក្នុង Web 4.0 ដែលអាចនឹងមកដល់ឆាប់ៗ៖

1. Medical Technology

មកដល់ដំណាក់កាលនេះ BCIs (Brain-Computer Interfaces) បាននឹងកំពុងសិក្សាស្រាវជ្រាវហើយគេសង្ឃឹមយ៉ាងខ្ពស់ថានឹងអាចជួយមនុស្សដែលមានជំងឺសរសៃប្រសាទ និងពិការភាពផ្សេងទៀត។ មិនយូរប៉ុន្មាន BCIs អាចជួយអ្នកពិការគ្រប់គ្រងអវយវៈសិប្បនិម្មិត ឬជួយសំយោគការនិយាយបាន។

2. Security

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ប្រើប្រាស់នូវការ login ទៅកាន់ applications ដែលអ្នកប្រើប្រាស់បានតាមរយៈច្រើនទម្រង់ដូចជា​៖ តាមរយៈ ការប្រើប្រាស់លេខកូដ ការស្កេនមុខ ការស្កេនមេដៃការស្កេនតាមភ្នែក ឬទម្រង់ផ្សេងៗទៀតជាច្រើន។ តាមរយៈ WEB 4.0 នេះអ្នកស្រាវជ្រាវនឹងសង្ឃឹមថាមានការ log in ដោយគ្រាន់តែប្រើការគិត (Login by Thinking) ប៉ុណ្ណោះ។

3. School and The Workplace

អ្នកស្រាវជ្រាវនឹងគិតថាមានការចូលរួមច្រើនពី BCIs ដោយធ្វើឱ្យការសិក្សាតាមស្ថាប័នអប់រំអាចសិក្សាទៅលើអ្វីដែលជាសមត្ថភាពរបស់សិស្សមានពិត ត្រឹមត្រូវច្បាស់លាស់តាមជំនាញ ឬជាអ្វីដែលសិស្សចង់បាន និងចំណុចផ្សេងៗទៀតដែលអាចធ្វើឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព នៅតាមស្ថាប័ន។

4. A New Kind of Social Media

Metaverse ក៏ត្រូវបានគេកំពុងស្រាវជ្រាវនិងអភិវឌ្ឍផងដែរ ប៉ុន្តែអ្នកស្រាវជ្រាវសង្ឃឹមថា remote learning, remote work ការជួបជុំបែប ឌីជីថល ជាមួយមិត្តភក្តិ ឬគ្រួសារដោយប្រើប្រាស់ VR និង AR អាចនឹងរឹតតែមានភាពងាយស្រួលនិងផ្តល់អត្ថប្រយោជន៍ខ្ពស់។

Challenges for Web 4.0

មិនខុសពីបច្ចេកវិទ្យាផ្សេងនោះទេ មុននឹងមានការចេញជាផ្លូវការអ្វីមួយគឺតែងតែជួបនូវឩបសគ្គដើម្បីក្លាយជា standard នៃ អ៉ីនធឺណិតជំនាន់ក្រោយ។ ចំណុចទាំងនោះមានដូចជា៖

1. User Safety

ដោយសារ interfaces របស់ BCIs ទាំងនេះនឹងមានទិន្នន័យសំខាន់អំពីបុគ្គលដែលប្រើប្រាស់នោះ វាអាចជាគោលដៅសម្រាប់ការលួចចូលយកទិន្នន័យ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់មានគ្រោះថ្នាក់ពី ក្រុម hacker។

2. Data Privacy

យោងតាមចំណុចទី១ ខាងលើ អ្នកប្រើប្រាស់ត្រូវតែមានទំនុកចិត្តខ្ពស់ទៅលើ BCIs នោះ។ ​ដោយសារតែការប្រើប្រាស់ម៉ាស៊ីននេះ ទិន្នន័យរបស់យើងទាំងអស់ នឹងអាចត្រូវក្រុមហ៊ុនយកអត្ថប្រយោជន៍ពីលើ។

Conclusion

នៅពេលដែលបច្ចេកវិទ្យាដើរទៅមុខ អ៉ីនធឺណិត មិនត្រឹមតែសម្របតាមសមត្ថភាពនៃបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។

អ្នកដែលកើតក្រោយឆ្នាំ ១៩៩០ មិនដែលស្គាល់រសជាតិពិភពលោកដែលគ្មាន អុីនធឺណិត។  ចំណែកឯ យុវជនជំនាន់​បច្ចុប្បន្ន​នឹង​មិន​ស្គាល់​ពិភពលោក​ដែល​គ្មាន​ social mediaឡើយ។ មនុស្សដែលកើតក្នុងដប់ទៅម្ភៃឆ្នាំខាងមុខ ប្រហែលជាមិនអាចស្គាល់ពិភពលោកដែលគ្មានគំនិតរីកចម្រើននោះទេ។

ការវិវឌ្ឍន៍នៃបច្ចេកវិទ្យាបានធ្វើឱ្យយើងបានភ្ជាប់ទំនាក់ទំនង និងមានអត្ថប្រយោជន៍កាន់តែច្រើន 
ប៉ុន្តែវាក៏តែងតែមានគុណវិបត្តិផងដែរ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកបច្ចេកវិទ្យា និងអ្នកអភិវឌ្ឍន៍នាពេលអនាគត ដើម្បីចងចាំអំពីសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់របស់ពួកគេ។

នេះជាការជជែកលេងអំពី WEB 4.0 ទោះថ្ងៃមុខទៅជាយ៉ាងណា មានការប្រែប្រួលទៅលើទ្រឹស្តីដែល គេប៉ាន់ស្មាននិងស្រាវជ្រាវក្តី សូមរង់ចាំតាមដានទាំងអស់គ្នាតទៅមុខទៀត។ សូមអរគុណ!