និយមន័យរបស់ Cybersecurity
Cyber Security គឺជាការ ការពារ ប្រព័ន្ធកុំព្យូទ័រ, servers, ទូរស័ព្ទ, ប្រព័ន្ធអេឡិចត្រូនិច, network និង ទិន្នន័យ ពីការវាយប្រហារផ្សេងៗ ដែលមានគោលបំណងមិនល្អ។ ដែលបណ្ដាលអោយមាន ការលុកចូល ការផ្លាស់ប្ដូរការបង្កក ឬកំទេចនូវព័ត៌មានសំខាន់ៗ លួចយកទិន្ន័យ ឬលុយពីអ្នកប្រើប្រាស់ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការធុរកិច្ចទូទៅ។ Cyber Security យើងអាចបង្រួមន័យយ៉ាងខ្លីថា
ការការពារប្រព័ន្ធទិន្នន័យឌីជីថល។
Cyber Crime Statistics
ស្ថិតិនៃ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៖
- ច្រើនជាង 25 លាន កំណត់ត្រា ត្រូវបានលាតត្រដាង តាមអ៊ីនធឺណិត និង dark web ជារៀងរាល់ថ្ងៃនៅឆ្នាំ 2018។
- 300 ពាន់លានពាក្យសម្ងាត់ បានបង្កើតឡើង គិតត្រឹមឆ្នាំ 2020។
- ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ធ្វើឱ្យមានការចំណាយ $6 ពាន់ពាន់លានក្នុងឆ្នាំ 2021។
- 24, 000 malicious mobile apps ត្រូវបាន ហាមឃាត់ ជារៀងរាល់ថ្ងៃ។
- Healthcare: Ransomware attack (ជាការវាយប្រហារ ដោយ encrypt files មិនអាចប្រើបាន លុះត្រាតែបង់លុយបានប្រើប្រាស់បានធម្មតាឡើងវិញ) បានកើតឡើង 4 ដងជាប់ៗគ្នា។
- ជាង 60% នៃការក្លែងបន្លំដែលមានប្រភពចេញពី ទូរស័ព្ទ។
- ទិន្នន័យសម្ងាត់ផ្ទាល់ខ្លួនរបស់យើង ត្រូវបានគេ លួចយកទៅលក់ក្នុង dark web ក្នុងតម្លៃថោកៗ។
- 90% នៃ attacker បានប្រើវិធី encryption។