អ្វីដែលគួរត្រៀមសម្រាប់អ្នកចង់ចាប់អាជីព IT

boss 23-Dec-2022 4129
Blog
អ្វីដែលគួរត្រៀមសម្រាប់អ្នកចង់ចាប់អាជីព IT

សូមអ្នកទាំងអស់គ្នាជ្រើសរើសយកមុខវិជ្ជាដោយការស្រលាញ់​

ការសិក្សាមុខវិជ្ជានីមួយៗ គឺប្រៀបបានដូចជាការជិះកង់។ កង់ដែលមានសភាពល្អ អាចជិះទៅបានឆ្ងាយដល់គោលដៅ ពោលបើប្រៀបមកការរៀនវិញ គឺយើងនឹងសម្រេចនូវក្តីប្រាថ្នាអនាគត។

អាយធី - IT សម្តៅទៅលើអ្វីទាំងអស់ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ ដើម្បីដោះស្រាយបញ្ហានៅក្នុង ស្ថាប័នផ្សេងៗ។ ពោលគឺ អ្នកអាយធី - IT នឹងមានទំនួលខុសត្រូវទៅលើ ការបង្កើត, ដោះស្រាយ, ថែទាំប្រព័ន្ធ, គ្រប់គ្រងទិន្នន័យ, ការពារប្រព័ន្ធ និង ទិន្នន័យ អោយមានសុវត្ថិភាព និង ធ្វើអោយប្រព័ន្ធទាំងអស់ដំណើរការចូលគ្នាបាន។ 

និយមន័យរបស់ អាយធី - IT មានច្រើន និងទូលំទូលាយខ្លាំងណាស់ តែ ISTAD សុំធ្វើការ លើកយកតែលើចំណុចប្រព័ន្ធ និង 
ទិន្នន័យតែប៉ុណ្ណោះដូចដែលបានបញ្ជាក់នៅ Slide មុន។ 

វិស័យអាយធី - IT មានអត្ថប្រយោជន៍ខ្លាំងណាស់។ វាបានជួយទៅដល់គ្រប់វិស័យផ្សេងៗទៀតជាច្រើន និង ជាពិសេសវាពិតជាបានចូលរួមចំណែកធំធេង នៅក្នុងសម័យកាល កូវីដ-១៩ នេះ។

ថ្វីត្បិតតែភាគច្រើនគឺយើងនិយាយថាខ្ញុំរៀនអាយធី - IT ពិតមែន ក៏ប៉ុន្តែ គេគ្រាន់តែនិយាយអោយស្រួលយល់តែប៉ុណ្ណោះវាហាក់បីដូចជាទូលំទូលាយបន្តិច ព្រោះតាមសាលានីមួយៗ មានមុខវិជ្ជា (Major) ទៅតាមកម្មវិធីសិក្សា របស់គេដូចជា Computer Science, Management Information System, Software Engineering, Digital Business Management ជាដើម៖

យើងនឹងមិនធ្វើការវិភាគភាពខុសគ្នារវាងអាយធី - IT ទៅនឹង Computer Science​ ឬ Majorធំៗ អ្វីផ្សេងទេ តែអ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងពីឱកាសការងារនៅពេលដែលយើងរៀនចប់។

យើងអាចហៅអ្នកទាំង៤ខាងក្រោមនេះថាជា Front-End Developer​៖

អ្វីដែលយើងគួរត្រៀមសម្រាប់ការចូលរៀន អាយធី - IT៖

•    ត្រូវមានការស្រលាញ់ និង យល់អំពី អាយធី - IT រួមទាំងឱកាសការងារ។
•    ត្រៀមខ្លួនស្វែងរក ប្រភពរៀនបន្ថែម តាម Internet ការពារក្នុងករណីរៀនមិនទាន់នៅ ក្នុងសកល ដូចជាការសម្របខ្លួនតាម Online Tutorial, Extra Learning  តាមសាលាផ្សេងៗ។
•    គួរតែសួរយោបល់ពីអ្នកស្គាល់ ដូចជា សិស្សច្បង បងប្អូន ដែលស្ថិតនៅក្នុងវិស័យនេះដើម្បី បានដំបូន្មានបន្ថែម។
•    ​Mental Discipline - ការរៀនមុខវិជ្ជានេះមិនមានភាពងាយស្រួលទេ។ ការមើលផ្ទាំង អេក្រង់ច្រើនម៉ោង ជាមួយនឹងការដោះស្រាយបញ្ហានានា មិនមែនជារឿងដែលគេគ្រប់គ្នាចូលចិត្តនោះទេ។ ដូច្នេះត្រូវការមានការតាំងចិត្តខ្ពស់ ដោយការអនុវត្តន៍ និងការស្រាវជ្រាវជាមួយនឹងការទទួលខុសត្រូវ។
•    ស្វែងរកមុខជំនាញដែលសមស្រប និង ធ្វើការត្រៀមខ្លួនចាប់តាំងពីឆ្នាំចូលរៀនដំបូងធ្វើអោយគ្រឹះយើងរឹងមាំ។
•    កុំព្យូទ័រ​ ផ្ទាល់ខ្លួន ជារបស់សំខាន់បំផុតរបស់អ្នកអាយធី - IT ។​ ថ្វីត្បិតនៅសាលាមានកន្លែងស្រាវជ្រាវក្នុង Lab ប៉ុន្តែប្រសិនបើយើងមានវា យើងនឹងអាចស្រាវជ្រាវ
 បន្ថែមបានគ្រប់ពេល។