សេចក្តីជូនដំណឹង ស្តីពីការប្រលងជ្រើសរើសនិស្សិតអាហារូបករណ៍ ផ្នែកព័ត៌មានវិទ្យាចំនួន ៥០ កន្លែងក្នុងឆ្នាំសិក្សា ២០២៣

boss 08-Dec-2022 1822
Blog
សេចក្តីជូនដំណឹង  ស្តីពីការប្រលងជ្រើសរើសនិស្សិតអាហារូបករណ៍  ផ្នែកព័ត៌មានវិទ្យាចំនួន  ៥០  កន្លែងក្នុងឆ្នាំសិក្សា ២០២៣

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាកម្រិតខ្ពស់បាននឹងកំពុងផ្តល់អាហារូបករណ៍ ចំនួន 50 កន្លែង សម្រាប់ឆ្នាំសិក្សា 2023

  1. មុខជំនាញដែលត្រូវសិក្សាកម្រិតមូលដ្ឋាន
    • Java programming
    • Web Design
    • Database
    • Spring
    • Git and Deployment
    • UX/UI Concept and Design
    • Project Management
  2. មុខជំនាញដែលត្រូវជ្រើសរើសនិងសិក្សាកម្រិតខ្ពស់
    • Blockchain
    • Cyber Security
    • Data Analytics
    • DevOps
  3. លក្ខណនៃការចុះឈ្មោះ
    • ជាបេក្ខជនទាំងពីរភេទដែលកំពុងសិក្សា ឬ បានបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យា
  4. កាលបរិច្ឆេទ និងការទទួលពាក្យចាប់ពីការផ្សាយជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣
  5. កាលបរិច្ឆេទនៃការប្រលង
    • ប្រលងសរសេរ នៅថ្ងៃទី ខែ កុម្ភៈ ឆ្នាំ ២០២៣
    • សម្ភាស៍ នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣
    • ចូលរៀននៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣
  6. វិញ្ញាសាប្រលង
    • IT និង ភាសាអង់គ្លេស
  7. អត្ថប្រយោជន៍ដែលទទួលបាន
    • សិក្សាដោយឥតគិតថ្លៃទទួលបានអាហារូបករណ៍ពេញ ១០០%
    • ទទួលបានអាជីពច្បាស់លាស់លើជំនាញនីមួយៗ
    • ទទួលបានឱកាសទទួលនូវការចែករំលែកបទពិសោធ របស់វាគ្មិនល្អៗ និងមានគំនិតបែបអាជីវកម្ម និងដឹកនាំ
    • ទទួលបានឱកាសការងារទាំងក្នុងវិស័យរដ្ឋនិងឯកជន
    • ទទួលបានឱកាសទៅសិក្សាបន្តថ្នាក់អនុបណ្ឌិត និង បណ្ឌិតនៅក្រៅប្រទេស

​​               ព័ត៌មានលម្អិតសូមទាក់ទងមកកាន់វិទ្យាស្ថាន ISTAD តាមរយៈ៖ 093-990-910 / 095-990-910  t.me/istadkh www.istad.co/enroll ឬនៅទីតាំងសាលាផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ 24, ផ្លូវលេខ 562, សង្កាត់បឹងកក់ ១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ។

ចំណាំ៖ ករណីដែលមានការកែប្រែនៅចំណុចលេខ V ស្តីអំពីកាលបរិច្ឆេទនៃការប្រលង សាលានឹងជូនដំណឹងតាមពេលក្រោយ។

សូមអរគុណ !