ស្វែងយល់អំពី Smart Contract

boss 08-Sep-2022 1491
Blog
ស្វែងយល់អំពី Smart Contract

រវាង ទូរស័ព្ទធម្មតា និង ទូរស័ព្ទឆ្លាតវៃ 

      

ទូរស័ព្ទធម្មតា គឺមានមានតែការផ្តោតទៅលើការប្រើប្រាស់ សេវាដើម្បីខល ការផ្ញើរសារ និងមានកម្មវិធីសាមញ្ញដូចជា alarm, calendar, games និង ringtones បន្តិចបន្តួចជាដើម។

ទូរស័ព្ទឆ្លាតវៃ គឺមានអ្វីៗដូចទូរស័ព្ទធម្មតាដែរ ប៉ុន្តែវាប្រើប្រាស់នូវ OS ដែលប្រៀបបានដូចជា mini computer។ វាបន្ថែមនូវ Advanced Technology និង Hardwares ទំនើបៗ ដែលអាចឱ្យអ្នកប្រើប្រាស់ ទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា៖

 

Keynote: Smartphone is a phone which is smarter than a normal phone, so How about the Smart Contract?

រវាង Contract និង Smart Contract

Contract ជាកិច្ចសន្យា ឬ កិច្ចព្រមព្រៀងដែលអាចអនុវត្តបានដោយ ស្របច្បាប់ដែលបង្កើត កំណត់ គ្រប់គ្រងសិទ្ធិ និងកាតព្វកិច្ចទៅវិញទៅមកក្នុងចំណោមភាគីរបស់ខ្លួន។ កិច្ចសន្យាទាំងនោះអាចមានដូចជា៖ ការផ្ទេរទំនិញ សេវាកម្ម ប្រាក់ ឬ
ការសន្យាផ្ទេរទំនិញ ណាមួយនៅពេលអនាគត។ 

Keynote: ការធ្វើ Contract ឡើងគឺដើម្បីផ្តល់ភាពទុកចិត្តរវាងភាគី។ 

ឧទាហរណ៍៖ ឳពុកម្តាយរបស់ សុខ បានសន្យាថានឹងឱ្យរង្វាន់ iPad ប្រសិនបើសុខរៀនបានចំណាត់ថ្នាក់ លេខ១ ។ 
 

សុខ ខកចិត្តខ្លាំងណាស់ដោយសារតែ គាត់រៀនបានលេខ១ហើយ ឳពុកម្តាយរបស់គាត់ មិនបានទិញ iPad ឱ្យគាត់នោះទេ ដោយសារគាត់ខ្លាចកូនលេងភ្លេចរៀន។

ដំណោះស្រាយដើម្បីបង្កើនភាពទុកចិត្ត របស់សុខ

ប្រសិនបើ iPad នោះទិញហើយទុកនៅ ជីដូននិងជីតា របស់សុខ​ ហើយសន្យាថា បើរៀនបាន លេខ១ នោះគេនឹងទទួលបាន iPad នោះគេនឹងមានទំនុកចិត្ត ព្រោះ iPad ទុកនៅជាមួយអ្នកដែលសុខ និង ឳពុកម្តាយរបស់គាត់ទុកចិត្ត។

ពេលនេះ សុខ ទទួលបាន iPad តាមការសន្យា ព្រោះគាត់ទទួលបានលេខ១។

មកមើល Smart Contract ម្តងវិញ

Smart Contract គឺជាបណ្តុំនៃ Code ស្ថិតនៅលើ Blockchain
ដែលនឹងដំណើរការនៅពេលដែល លក្ខខណ្ឌដែលយើងកំណត់ទុក​ 
ត្រូវបានជួប និងផ្ទៀងផ្ទាត់​ដូចជាលក្ខខណ្ឌ if .. then អញ្ចឹងដែរ។  

 

 

Keynote: Smart Contract មិនត្រូវការមាន​ Third-Party នោះទេ។ 
 

ក្នុងការទិញភេស្ជ: នៅតាមម៉ាស៊ីន យើងគ្រាន់តែដាក់លុយចូល នឹងធ្វើការបញ្ជាទិញ ប៉ុណ្ណោះ។ ការឆែកត្រួតពិនិត្យទៅលើទឹកប្រាក់ថាគ្រប់គ្រាន់សម្រាប់ភេសជ្ជ:ឬអត់នោះគឺត្រូវបាន គិតដោយ Logic នៅក្នុង program ដែលគេបានសរសេរ។ ម៉ាស៊ីននេះ មិនត្រូវការមានអ្នកលក់នោះទេ។ 

Smart Contract គឺត្រូវបាន Store នៅក្នុង Ledger ក្នុង Blockchain 
ហើយវាមានតួនាទី៖
1. ផ្ទុកនូវ Rules ឬ លក្ខខណ្ឌ
2. ត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់លក្ខខណ្ឌទាំងនោះ នៅពេលមាន event triggered
3. Self Executes នូវលក្ខខណ្ឌទាំងនោះ។ ប្រសិនបើផ្ទៀងផ្ទាត់នោះវានឹងដំណើរកូដ
    ដែលបានកំណត់ទុក។

Keynote: Smart Contract is smarter than a normal contract at its self-execution and has other benefits with the advantages of Blockchain.