តើ Front-End Web Deverloper ជាអ្នកណា?
Front-End Web Developer ជាអ្នកដែលអភិវឌ្ឍផ្នែកខាងមុខនៃ website។ ពួកគេមានតួនាទី រៀបចំ structure និង ការរចនារបស់ website application, build features សម្រាប់ឱ្យមានភាពប្រសើរឡើងទៅឱ្យអ្នកប្រើប្រាស់។ លើសពីនេះទៅទៀតពួកគេទទួលខុសត្រូវក្នុងការធ្វើឱ្យ website មានភាពស្រស់ស្អាតនិង មានសភាពល្អ (មិនខូចទម្រង់) នៅពេលដែល website បើកនៅលើ devices ផ្សេងៗគ្នា។
ពួកគេមិនមែនកំណត់ឱ្យចេះត្រឹម HTML, CSS ឬ JS នោះទេ គឺតម្រូវឱ្យមានចំណេះដឹងទៅលើ technology មួយចំនួនផងដែរ (យើងនឹងបង្ហាញនៅចំណុចក្រោយ)។
ចំណុចនេះយើងនឹងរៀបរាប់ឱ្យមានភាពងាយស្រួល ដោយសម្រួលចេញពីរូបភាព Roadmap
1. HTML, CSS, Sass, JavaScript & TypeScript
ជំហានដំបូងបង្អស់អ្នកត្រូវយល់ដឹងពី មូលដ្ឋានគ្រឹះនៃ web, server និង របៀបដែល application ទំនាក់ទំនងគ្នា។ បន្ទាប់មកយល់ដឹងអំពី networks, client server និង database ខ្លះៗ រួចអ្នកនឹងអាចចាប់ផ្តើមពី basic នៃការអភិវឌ្ឍន៍បាន។
នេះជាអ្វីដែលយើងប្រើប្រាស់ដើម្បីអភិវឌ្ឍខាង client-side ដែលមានដូចជា៖
Version control អាចជួយឱ្យយើងគ្រប់គ្រង និង ធ្វើការផ្លាស់ប្តូរ source code បាន។ តាមរយ:នេះ យើងនឹងអាចដឹងថា នរណាជាអ្នកផ្លាស់ប្តូរ code នៅម៉ោងណា និងពេលវេលាច្បាស់លាស់ និងជួយឱ្យការងារជាក្រុមមានប្រសិទ្ធភាពខ្ពស់។
ខាងមុខនេះគឺជាការរៀបរាប់ត្រួសៗ អំពីការយល់ដឹងទូទៅ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់យល់ច្បាស់ ISTAD ក៏មានវគ្គសិក្សានេះដែរ ដែលអាចនាំឱ្យអ្នកក្លាយជា Web Developer និងនាំអ្នកឱ្យ សម្រេចនូវគោលដៅយ៉ាងពិតប្រាកដ។
ខាងក្រោមនេះគឺជា Roadmap នៃ Front-End Web Developer ៖