Sorting Algorithm
Sorting Algorithm គឺជាវិធីសាស្ត្រក្នុងការរៀបចំឡើងវិញនូវ ធាតុណាមួយតាមលំដាប់លំដោយ។
ធាតុទាំងនោះអាចជា តួអក្សរ លេខ និងជាទិន្នន័យផ្សេងទៀតដែលអាចនឹងធ្វើការប្រៀបធៀបទៅរួច។
Types of Sorting Algorithm
Algorithm គឺមាននៅគ្រប់ទីកន្លែងក្នុងជីវិតប្រចាំថ្ងៃរបស់យើងដូចជា៖
Sorting Algorithm មានច្រើនប្រភេទនិងប្រើប្រាស់តាមតម្រូវការផ្សេងៗគ្នាថ្ងៃនេះយើងចង់លើកយកនូវ Sorting Algorithm មួយប្រភេទដែលងាយស្រួលយល់ និងមានការប្រើប្រាស់ទូទៅច្រើនគឺ Insertion Sort ។
Insertion Sort គឺជា sorting algorithm មួយប្រភេទដែលមានលក្ខណ:សាមញ្ញនិងមានការប្រើប្រាស់ទូទៅច្រើន និងវាមានប្រសិទ្ធភាពខ្លាំងទៅលើទិន្នន័យតិច។ ភាគច្រើនគឺគេប្រៀបធៀបទៅនឹង ការលេងបៀរ ដែលយើងតម្រៀបសន្លឹកបៀរតាមលំដាប់លំដោយសម្រាប់ធ្វើការសម្រេចចិត្តលេងទៅតាមវិធីសាស្ត្ររបស់អ្នកលេង។
តើអ្នកនឹងធ្វើបែបណា?
ជាទូទៅអ្នកប្រាកដជា ទាញយកសន្លឹកបៀរណាមួយដែលមានតម្លៃធំ ឬ តូចតម្រៀបទៅមុខ ឬ ក្រោយតាមទម្លាប់របស់អ្នកលេងហើយ។
ការធ្វើបែបនេះម្តងមួយសន្លឹកតម្រៀបគ្នា ចុងក្រោយអ្នកនឹងតម្រៀបបៀររបស់អ្នកបានជោគជ័យ
នេះគឺជា Insertion Sort
នេះគឺជាឧទាហរណ៍ Insertion Sort នៅក្នុងភាសា Java
ចំណាំ៖ ប្រសិនបើយើងចេះ Algorithm ក្នុងការដោះស្រាយបញ្ហាហើយ។ នោះយើងនឹងអាចយកវាទៅអនុវត្តន៍នៅក្នុងគ្រប់ភាសាដទៃបានដូចគ្នា វាគ្រាន់តែប្តូរនូវ syntax តាមភាសានីមួយៗប៉ុណ្ណោះ។
Time Complexity គឺជា Computational Complexity ដែលរៀបរាប់អំពីរយ:ពេលនៃ Computer Time ដើម្បីធ្វើការ run algorithm នោះ។
Case | Time Complexity |
Best Case | O(N) |
Wort Case | O(N^2) |
Average Case | O(N^2) |
Space Complexity | O(1) |