Top Interesting Facts About C++

boss 26-Jul-2022 960
Blog
Top Interesting Facts About C++

C++ ជាភាសាមួយដែលមានអាយុកាលយូរឆ្នាំណាស់មកហើយប្រហែល ៣៧ឆ្នាំ។ 
តើអ្នកដឹងទេថាហេតុអ្វីបានជាភាសា C++ នៅតែមានភាពល្បីល្បាញ?

មានហេតុផលជាច្រើននៅពីក្រោយនេះ ដោយសារតែវាមានដំណើរការលឿន ហើយមានភាពទុកចិត្តបាន ដូច្នេះក្រុមហ៊ុនជាច្រើនបានជ្រើសរើស C++ ជា Core Service។ 
ហេតុនេះហើយទើប C++ Development នៅតែជាតម្រូវការចាំបាច់សម្រាប់ ក្រុមហ៊ុននិងស្ថាប័នមួយចំនួន។
រូបភាពបន្ទាប់នឹងនិយាយអំពី ការប្រើប្រាស់ C++ នៅតាមកន្លែងទាំងនោះ ៖
 

Artificial Intelligence (AI) and Machine Learning (ML)

ជាការពិតណាស់ AI Application យ៉ាងច្រើនត្រូវបាន
សរសេរនៅក្នុងភាសា Python។​ ប៉ុន្តែ High-End AI/ML libraries មួយចំនួនដូចជា TensorFlow, Caffe, CNTK, mlpack ត្រូវបានអភិវឌ្ឍដោយភាសា C++។ អ្នកគ្រាន់តែប្រើប្រាស់​ Python binding ដើម្បីប្រើប្រាស់ functions ពី libraries មួយចំនួននោះតែប៉ុណ្ណោះ។
NASA

Flight Software គឺត្រូវបានប្រើប្រាស់ភាសា C++ ក្នុងការអភិវឌ្ឍន៍ផងដែរ ដោយសារតែវាមានដំណើរការលឿននិង មានភាពបត់បែនខ្ពស់។ យ៉ាងណាមិញ នៅមានភាសាផ្សេងច្រើនទៀតដែល NASA ប្រើប្រាស់។
Microsoft Windows OS

Product ភាគច្រើនរបស់ Microsoft គឺសុទ្ធតែមានការចូលរួមពី ភាសា C++។
លើសពីនេះទៅទៀត Microsoft Windows OS, Linux OS និង Mac OS ក៏មានការចូលរួមពី C++ ដូចគ្នា។

F-35’s Software


F-35’s Software ត្រូវបានអភិវឌ្ឍដោយប្រើប្រាស់ភាសា C និង C++ ជាមួយនឹងកូដរាប់លានបន្ទាត់ សម្រាប់បញ្ជាទៅលើប្រព័ន្ធដំណើរការ Multirole Combat Aircraft។

Gaming

The Quake Game Engine បានប្រើប្រាស់ភាសា C++ ដើម្បីជាដំណោះស្រាយសម្រាប់ការ Render ជា 3D Graphic។

Browser
 

Web Browser ត្រូវការអោយមានដំណើរការលឿន។ Browser ដូចជា Mozilla Firefox ប្រើប្រាស់ C++ ក្នុងការអភិវឌ្ឍន៍ និង Chrome បានប្រើ C++ ក្នុងការ Rendering ក្នុងផ្នែកមួយចំនួនផងដែរ។
YouTube

អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ និង ចូលចិត្ត YouTube ប៉ុន្តែមិនមានច្រើនអ្នកទេដែលដឹងថា ផ្នែក Backend មួយចំនួននៅក្នុង YouTube service បានប្រើប្រាស់ភាសា C++ ដូចជា Video Processing។

Microsoft Office

ភាគច្រើនអ្នកប្រើប្រាស់កុំព្យូទ័របានប្រើប្រាស់ Microsoft Office ហើយ C++ ក៏ជាចំណែកមួយក្នុងនោះផងដែរ​។​

MySQL

Database Solution ដែលមានភាពល្បីល្បាញឈ្មោះថា MySQL នេះបានប្រើប្រាស់​ភាសា C++ ដើម្បីអភិវឌ្ឍ
Core Engine របស់ពួកគេ។

GCC (GNU Compiler Collection)

ពិតជាមិនគួរឲ្យជឿ សូម្បីតែ Compiler សម្រាប់ភាសា C++ ផ្ទាល់ក៏ត្រូវបានប្រើប្រាស់ភាសា​ C++ ខ្លួនឯងក្នុងការអភិវឌ្ឍន៍ផងដែរ។