SQL commands អាចជួយអោយ developer បង្កើត tables, បន្ថែម និង ផ្លាស់ប្តូរ ទិន្នន័យនៅក្នុង tables របស់ database។ នៅក្នុង អត្ថបទនេះ យើងនឹងណែនាំចំពោះ មូលដ្ឋាននៃ SQL commands មួយចំនួនដែលមានអត្ថប្រយោជន៍ និង សំខាន់សម្រាប់ developers ដែលធ្វើការនៅលើ SQL។
យើងនឹងធ្វើការរៀបរាប់ទៅតាម block នីមួយៗដូចខាងក្រោម៖
CREATE TABLE table_name ( column_1 datatype_1, column_2 datatype_2, column_3 datatype_3 );
Command នេះអាចអោយអ្នកបង្កើត table។ ហើយឧទាហរណ៍ខាងលើនេះ នឹងធ្វើការបង្កើត table មួយជាមួយនឹង title ហើយមាន column ចំនួន៣ ភ្ជាប់ជាមួយ data type។
ALTER TABLE table_name ADD column_name datatype;
Command នេះអាចអោយយើង (add, drop, rename, etc) ទៅលើ structure នៅក្នុង database របស់អ្នក (មិនមែនទិន្នន័យទេ)។ ឧទាហរណ៍ខាងលើមានន័យថាយើង បន្ថែម column ថ្មីទៅអោយ table ជាមួយនឹង data type។
DELETE FROM table_name WHERE some_condition = some_value;
Command នេះអាចលុបទិន្នន័យចេញពី table ដោយពឹងផ្អែកទៅលើលក្ខខណ្ឌ ដែលប្រើប្រាស់ WHERE keyword។
DROP TABLE table_name;
Command នេះអាចនឹងមានហានិភ័យបន្តិច ព្រោះវានឹងធ្វើការលុបចោលនូវ table (table_name) រួមបញ្ចូលទាំង ទិន្នន័យ និង indexes ផ្សេងៗនៅក្នុង table នោះទៀតផង។
ALTER TABLE table_name DROP COLUMN column_name;
ALTER TABLE និង DROP statement ខាងលើនេះនឹងធ្វើការលុបចោលនូវ column ចេញពី table។
INSERT INTO table_name (column_1, column_2, column_3) VALUES (value_1, value_2, value_3);
Command នេះប្រើសម្រាប់បន្ថែមទិន្នន័យ ទៅក្នុង table។ វាអាចធ្វើការបន្ថែម មួយ ឬ ច្រើន ជួរនៃទិន្នន័យបាន។
SELECT column_name FROM table_name;
គ្រប់ Query ទាំងអស់គឺផ្តើមដោយ SELECT។ នេះគឺជារបៀបក្នុងការទាញយកទិន្នន័យចេញពី table។ វាគឺជាមូលដ្ឋានគ្រឹះនៃ SQL query។ បន្ទាប់ពី SELECT command អ្នកអាចដាក់ Keyword:
UPDATE table_name SET some_column = some_value WHERE some_column = some_value;
Command នេះអាចអោយអ្នកធ្វើការ កែប្រែ ទិន្នន័យនៅក្នុង table បានដោយពឹងផ្អែកទៅលើលក្ខខណ្ឌនៅពីក្រោយ WHERE keyword។
SELECT column_name AS 'Alias' FROM table_name;
Command នេះ អាចអោយយើងមានលទ្ធភាពក្នុងការ ប្រកាសឈ្មោះតំណាងអោយ column ណាមួយបាននៅពេលយើងធ្វើការទាញទីន្នន័យ។
SELECT COUNT(column_name) FROM table_name;
យើងប្រើប្រាស់ COUNT() function ដើម្បីរាប់ចំនួន row នៃទិន្នន័យនៅក្នុង table ដែលផ្ទៀងផ្ទាត់ទៅនឹងលក្ខខណ្ឌនៃ column ដែលមិនមានទិន្នន័យ NULL។
SELECT column_name(s) FROM table_name WHERE column_name BETWEEN value_1 AND value_2;
Command នេះនឹងធ្វើការច្រោះយកនូវទិន្នន័យ ដែលស្ថិតនៅក្នុងចន្លោះលក្ខខណ្ឌទាំងពីរ។
បន្ទាប់ពីមានមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ commands ទាំងអស់ខាងលើនេះហើយ អ្នកនឹងមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍បន្ថែមទៀតបានយ៉ាងមានភាពងាយស្រួល។